ជំនាញផ្នែកលក់ ឬហៅថា Sale ក្លាយជាជំនាញត្រូវប៉ាន់នៅក្នុងទីផ្សារការងារកម្ពុជា នេះបើតាមការតាមដានរបស់វេបសាយការងារ everjobs បានមើលឃើញឱកាសការងារជាង ៥០០០ពាន់មុខតំណែង។
តំណែងការងារចំនួន ៥ មានតម្រូវការខ្ពស់នាំមុខបន្តបន្ទាប់ដូចជា ជំនាញគណនេយ្យ បដិសណ្ឋារកិច្ច ទីផ្សារ និងរដ្ឋបាល ក្នុងនោះមុខតំណែងផ្នែកលក់បានជំនួសឲ្យផ្នែកគណនេយ្យ និងបានក្លាយទៅប្រភេទការងារចំណាត់ថ្នាក់លេខ១ ដែលបានចេញផ្សាយនៅលើវេបសាយការងារនៅត្រីមាសទី៣ ក្នុងឆ្នាំ ២០១៧។
ម្យ៉ាងបើតាមសេចក្ដីប្រកាសពត៌មានរបស់វេបសាយ everjobs ឲ្យដឹងថា ជំនាញរដ្ឋបាល ត្រូវបានគេចាប់ផ្ដើមកំណត់ជាជំនាញល្អប្រសើរមួយសម្រាប់ទីផ្សារការងារនៅកម្ពុជា។ ទោះបីជាជំនាញផ្នែកលក់មានតម្រូវការងារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងនោះក៏មានជំនាញត្រូវការច្រើនដទៃទៀតដូចជា បច្ចេកវិទ្យាពត៌មានវិទ្យា និងការបង្រៀនជាដើម។ លើសពីនេះ តាមការអះបញ្ជាក់ពីវេបសាយការងារ everjobs ជំនាញ ស្ថាបត្យករ អ្នករចនា និងអ្នកបើកបរ ក៏មានការចាប់អារម្មណ៍ក្នុងបញ្ជីការងារៗកំពូលដែរ។
កន្លងមក ជំនាញផ្នែកធនាគារ ធ្លាប់ជាប់ក្នុងវិស័យការងារពេញនិយមជាងគេនៅត្រីមាសទី២ បន្ទាប់មកគឺជំនាញក្នុងវិស័យសណ្ឋាគារ។ គួរជម្រាបបន្ថែមថា គិតត្រឹមឆ្នាំ ២០២៧ ដំណើរកម្សាន្ត និងវិស័យទេសចរណ៍នឹងផ្ដល់ឱកាសការងារចំនួន ១ ៧២០ ០០០មុខតំណែង ដែលនឹងកើនឡើងមានចំនួន ៤.៨% ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀតនេះ៕
ប្រភព៖Sabay

