ក្រោយពីសាលក្រមតុលាការដែលបានចេញប្រកាសតាំងពីដើមខែ៩ តែបែរជាមិនឃើញមានការអនុវត្តិ ដោយអតីតគូស្នេហ៍ក៏មិនឃើញមានការប្ដឹងជំទាស់ ហើយលោកក៏បានបង្ហាញខ្លួនក្បែរៗជាប្រចាំហាក់គ្មានការញញើតញញើម បានធ្វើអោយតារាចម្រៀងកញ្ញា វ៉ានីឡា មានការភ័យបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ក្នុងពេលដែលនាងក៏បានប្រកាសថាទើបនឹងបានបើកហាងរកស៊ីមួយកន្លែង ដែលមិនពិបាកអោយគេគិតអាក្រក់ប្រសិនបើគេចង់ធ្វើអ្វីនាងនោះ។
នាងអះអាងថាចាប់ផ្ដើមអត់មានជំនឿចិត្តពីរឿងយុត្តិធម៌ជាថ្មីទៀតហើយ បន្ទាប់ពីភាគីខាងតុលាការនៅតែមិនអើពើរឿងអនុវត្តសាលក្រមតុលាការ ដោយភាគីខាងជនល្មើសក្រៅពីមិនត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ
ក៏មិនខ្វល់រឿងសងសំណងដល់នាងចំនួន២០០លានរៀលដែលបានកំណត់នោះផងដែរ។
ក៏មិនខ្វល់រឿងសងសំណងដល់នាងចំនួន២០០លានរៀលដែលបានកំណត់នោះផងដែរ។
វ៉ានីឡា និយាយថាមកទល់ពេលនេះករណីប្ដឹងផ្ដល់របស់ជុំវិញការគំរាមកំហែង និងការបង្ហោះរូបអាក្រាតជាសាធារណៈ នៅមិនទាន់ទទួលបានយុត្តិធម៌ឡើយទេ បើទោះជាខាងតុលាការបានចេញសាលក្រមតុលាការកាលពីថ្ងៃទី៨ ខែកញ្ញា ២០១៧ ដោយបានកំណត់អោយលោក គុយ សិទ្ធិស័ក្ដ បង់ជំងឺចិត្តចំនួន២០០លានរៀល
និងត្រូវដាក់ពន្ធនាគារចំនួន១ឆ្នាំ។ នាងថាតាំងពីពេលកាត់ក្ដី រហូតដល់ការប្រកាសសាលក្រមគឺភាគីខាងលោក គុយ សិទ្ធិស័ក្ដ អត់បានរវីរវល់នោះទេ ដោយសូម្បីតែការប្ដឹងជំទាស់ក្រោយចេញសាលក្រមក៏លោកអត់អើពើ
ទើបនាងកាន់តែមានអារម្មណ៍ភ័យខ្លាចពីសុវត្ថិភាព នៅពេលតុលាការក៏មិនអនុវត្តិសាលក្រម ស្របគ្នាដែលលោក គុយ សិទ្ធិស័ក្ដ ភាគច្រើនបង្ហាញខ្លួនអោយនាងបានឃើញដដែលជាដដែល ដែលហាក់ដូចជាមិនខ្លាចញ
ញើតនឹងការប្រកាសសាលក្រមកន្លង។

នាងបញ្ជាក់ថាអត់សប្បាយចិត្តទេ ដែលសំណងក៏មិនទាន់ទទួលបាន ហើយការអនុវត្តសាលក្រមណាមួយក៏បាន ដោយស្ថានភាពនៃការដោះស្រាយគឺស្ងាត់ដូចចោរលួចសោះ ចាប់តាំងពីបានប្រកាសសាលក្រម និងកំណត់អោយលោក គុយ សិទ្ធិស័ក្ដ ប្ដឹងជំទាស់រយៈពេល១៥ថ្ងៃ តែភាគីខាងជនល្មើសអត់ខ្វល់សូម្បីតែការតវ៉ា។
នាងថាលោក គុយ សិទ្ធិស័ក្ដ នៅតែរស់នៅដោយសេរីភាព ហើយជារឿយលោកតែងបង្ហាញខ្លួននៅម្ដុំទួលសង្កែ
ដោយជួបជាមួយនាង និងបានទាំងសំឡឹងនាងដោយការឌឺដងនោះផង ដោយគ្រប់ពេលដែលនាងបានជួបគឺនាងនៅតែយល់ថាលោកមិនខ្វល់និងមិនខ្លាចជុំវិញសាលក្រមតុលាការ។
ដោយជួបជាមួយនាង និងបានទាំងសំឡឹងនាងដោយការឌឺដងនោះផង ដោយគ្រប់ពេលដែលនាងបានជួបគឺនាងនៅតែយល់ថាលោកមិនខ្វល់និងមិនខ្លាចជុំវិញសាលក្រមតុលាការ។
នាងថាបងប្រុសរបស់នាង គឺលោក សុខ ជំនោរ រាល់ពេលស្នើអោយតុលាការ និងអនុវត្តសាលក្រមក្រោយផុតរយៈពេលតវ៉ា គឺភាគីខាងច្បាប់បានត្រឹមតែអះអាងថាអោយរង់ចាំនិតិវិធីដដែលជាដដែល តែមិនមានលទ្ធផលណាមួយស្ដែងឡើងនោះទេ រហូតមកដល់ជិតនឹងដំណាច់ខែ១១នេះ។
នាងថាចាប់ផ្ដើមមានអារម្មណ៍ខ្លាចរអារពីសុវត្ថិភាពហើយ ក្នុងពេលតុលាការបានត្រឹមតែចេញសាលក្រម
ប៉ុន្តែក្រោយផុតកំណត់តវ៉ាច្រើនដែរមកហើយ ប៉ុន្តែការអនុវត្តសាលក្រមនៅតែមិនអាចធ្វើឡើង ក្នុងពេលដែលភាគីខាងជនល្មើសក៏មិនឃើញរកផ្លូវតវ៉ា ដើម្បីបង្ហាញថាលោកទទួលស្គាល់ពីសាលក្រមនោះ។
ប៉ុន្តែក្រោយផុតកំណត់តវ៉ាច្រើនដែរមកហើយ ប៉ុន្តែការអនុវត្តសាលក្រមនៅតែមិនអាចធ្វើឡើង ក្នុងពេលដែលភាគីខាងជនល្មើសក៏មិនឃើញរកផ្លូវតវ៉ា ដើម្បីបង្ហាញថាលោកទទួលស្គាល់ពីសាលក្រមនោះ។
នាងកាន់តែមានអារម្មណ៍មិនស្រួលចិត្តថែមទៀត ក្នុងពេលដែលនាងបានបើកហាងលក់ដូរនៅផ្សារកុងតឺណឺនៅផ្សារទូលសង្កែកាលពីពាក់កណ្ដាលខែវិច្ឆិកានេះ ហើយមានអ្នកខ្លះយល់ថានាងប្រហែលជាបានទទួលសំណងដោយស្ងាត់កំបាំង ទើបអាចមានលុយរកស៊ីក្រោយការប្រកាសសាលក្រម។ នាងថាអ្នកយល់បែបនោះ
គឺបានលើកឡើងធ្វើអោយនាងអត់សូវសប្បាយចិត្តនោះទេ ក្នុងពេលដែលនាងជាក់ស្ដែងក៏មិនដែលបានទទួលសំណង និងមិនដែលទទួលបានសូម្បីតែការចចារ។
គឺបានលើកឡើងធ្វើអោយនាងអត់សូវសប្បាយចិត្តនោះទេ ក្នុងពេលដែលនាងជាក់ស្ដែងក៏មិនដែលបានទទួលសំណង និងមិនដែលទទួលបានសូម្បីតែការចចារ។
អ្វីដែលកាន់តែមានសតិអារម្មណ៍ទៀតនោះ គឺនាងឧស្សាហ៍បានឃើញលោក គុយ សិទ្ធិស័ក្ដ បង្ហាញខ្លួននៅហាងកាហ្វេ ដែលដូចជារឿងចៃដន្យផង និងដូចជាលោកមានបំណងចង់បង្ហាញខ្លួនអោយនាងបានឃើញ
នៅពេលដែលបានដឹងថាត្រូវធ្វើដំណើរទៅណាមកណា ទៅកន្លែងណាជាដើម។
នៅពេលដែលបានដឹងថាត្រូវធ្វើដំណើរទៅណាមកណា ទៅកន្លែងណាជាដើម។
ជាក់ស្ដែងកាលពីថ្ងៃទី១៦ នាងថាបានឃើញលោក គុយ សិទ្ធិស័ក្ដ បង្ហាញខ្លួនជិះឡានកាត់មុខតុលាការចូលញាំបឺហ្គឺដោយគ្មានខ្លាចតុលាការនិងបានឃើញលោកទៅញាំកាហ្វេនៅម្ដុំទួលគោក ដោយបានទាំងឃើញនាង
ហើយមិនខ្ចីនឹងដើរគេចនោះផង។
ហើយមិនខ្ចីនឹងដើរគេចនោះផង។
នាងថាក្នុងរយៈពេលចុងក្រោយមានអារម្មណ៍បានឃើញលោក គុយ សិទ្ធិស័ក្ដ ញឹកញាប់ខុសពីធម្មតា ដោយឧស្សាហ៍បានជួបលោកជិះកង់ហាត់ប្រាណយ៉ាងព្រងើយ ជួបពេលជិះឡាន និងជួបពេលញាំអី ដែលទៅជានាងមានអារម្មណ៍ខ្លាចនៅពេលបានជួបមុខលោកទៅវិញ។ កញ្ញាថាបើស្ថានភាពសាលក្រមនៅតែមិនដោះស្រាយ
ហើយស្រាប់តែចៃដន្យបានជួបលោក គុយ សិទ្ធិស័ក្ដ ជាញឹកញាប់បែបនេះ តើនាងទៅមានអារម្មណ៍ធ្វើការ រកស៊ីកើតទេ បើសាលក្រមដែលបានប្រកាសឡើងក៏មិនឃើញដោះស្រាយ ហើយភាគីខាងជនល្មើសក៏ចេះតែបង្ហាញខ្លួនអោយនាងបានឃើញ។
ហើយស្រាប់តែចៃដន្យបានជួបលោក គុយ សិទ្ធិស័ក្ដ ជាញឹកញាប់បែបនេះ តើនាងទៅមានអារម្មណ៍ធ្វើការ រកស៊ីកើតទេ បើសាលក្រមដែលបានប្រកាសឡើងក៏មិនឃើញដោះស្រាយ ហើយភាគីខាងជនល្មើសក៏ចេះតែបង្ហាញខ្លួនអោយនាងបានឃើញ។
នាងកាន់តែមានអារម្មណ៍ភិតភ័យថែមទៀត ក្នុងពេលដែលនាងមិនមែននៅផ្ទះដូចមុន ហើយបង្ហាញមុខនៅហាងផឹកស៊ីមួយកន្លែងចាប់ពីបានបើកហាងនៅផ្សារកុងតឺណឺទួលសង្កែ។
នាងនិយាយថា «ដល់ពេលសាលក្រមអត់មានការអនុវត្តន៍យូរទៅៗចឹង ហើយវា(គុយ សិទ្ធិស័ក្ដ) ចេះតែអោយខ្ញុំជួបចឹង ខ្ញុំអត់មានអារម្មណ៍កក់ក្ដៅទេ មិនដឹងវាតាមដានខ្ញុំក៏មិនដឹង មិនដឹងវាមានចេតនាចង់អោយខ្ញុំឃើញវាថាវាអត់ខ្វល់ និងកំពុងមានសេរីភាពយ៉ាងសប្បាយក៏មិនដឹង ដល់ចឹងខ្ញុំមិនអត់មានអារម្មណ៍ទេរាល់ថ្ងៃ!»។
នាងថាចាប់ផ្ដើមមានអារម្មណ៍ញញើតញញើមនៅពេលនាងត្រូវគ្រប់គ្រងហាងរហូតដល់យប់ជ្រៅ ក្នុងពេលដែលនាងចេះតែមានអារម្មណ៍ខ្លាចលោក គុយ សិទ្ធិស័ក្ដ គុំគួន ហើយធ្វើអោយនាងក្ដៅក្រហាយ ក្នុងពេលដែលលោកក៏មិនមានការចាប់ខ្លួនចូលពន្ធនាគា ដូចអ្វីដែលបានប្រកាសក្នុងសាលក្រមក្រោយផុតកំណត់អោយតវ៉ា។
នាងនិយាយថាជិវិតរបស់នាងហាក់មានការគំរាមកំហែង ចាប់តាំងពីនាងឧស្សាហ៍បានឃើញលោក គុយ សិទ្ធិស័ក្ដ ដោយចៃដន្យខុសប្លែក ហើយលោកក៏អត់មានអារម្មណ៍ខ្មាស់អៀន ឬញញើតញញើមក្រោយការកាត់ទោសទាល់តែសោះ។ នាងនៅតែបានរំលឹកថា លោកគុយ សិទ្ធិស័ក្ដ ធ្លាប់បានបោះពាក្យប្រាប់នាងថាគេមិនខ្លាចច្បាប់ទេ ហើយបើគេមានបញ្ហានោះគេក៏មិនអោយនាងបានសុខដែរ ទើបនាងចាប់ផ្ដើមភិតភ័យនៅពេលសាលក្រមបានត្រឹមតែចេញហើយបន្តសភាពការស្ងាត់ៗទៅ ស្របគ្នាដែលនាងក៏ជួបមុខលោកដោយចៃដន្យដែលហាក់ដូចជាមានការព្រៀងទុកដើម្បីបំភ័យផ្លូវចិត្តនាង។
យ៉ាងណាមិញ នាងថាស្ថិតក្នុងដំណាក់កាលមានការប្រកាសសាលក្រមនេះយុត្តិធម៌របស់នាងគឺពិតជាមានដោយមិនអាចគ្រាន់តែមានសាលក្រម ហើយមិនមានការអនុវត្ត ហើយទុកអោយជនជាប់ចោទរស់នៅយ៉ាងសេរី
និងបង្ហាញខ្លួនធ្វើអោយនាងភិតភ័យពីសុវត្ថិភាពបែបនេះរហូតនោះទេ៕
និងបង្ហាញខ្លួនធ្វើអោយនាងភិតភ័យពីសុវត្ថិភាពបែបនេះរហូតនោះទេ៕
Tags:
សិល្បៈនិងសង្គម