អាជ្ញាកណ្ដាល​ថៃ​ម្នាក់​ត្រូវ​ទៅ​កាត់​ក្ដី​ប្រកួត​លីគ​កំពូល​វៀតណាម​

អាជ្ញាកណ្ដាល​ជនជាតិ​ថៃ​លោក Pummarin Khamruen នឹង​ធ្វើ​ជា​ចៅក្រម​​​កាត់​ក្ដី​​ការ​ប្រកួត​ក្របខ័ណ្ឌ​ V-League របស់​វៀតណាម​រវាង​ Hanoi FC និង​ QNK Quang Nam នៅ​កីឡដ្ឋាន Hang Day ក្នុង​សប្ដាហ៍​នេះ។Quang Nam និង​ Hanoi គឺជា​ក្រុម​ដែល​ប្រជែង​តំណែង​ជើង​ឯក​មាន​ពិន្ទុ​ប្រហាក់ប្រហែល​គ្នា​ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​២​ទៀត​នឹង​បញ្ចប់​រដូវ​កាល​ដូច្នេះ​ប្រកួត​មួយ​នេះ​ហាក់​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ​អញ្ចឹង។ ក្រុម​ភ្ញៀវ​ Quang Nam មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​ដោយសារ​នាំ​ម្ចាស់​ផ្ទះ​ Hanoi ៣​ពិន្ទុ​ដូច្នេះ​បើ​ឈ្នះ​ការ​ប្រកួត​នេះ​ពួកគេ​នឹង​ក្លាយ​ជា​ជើង​ឯកតែ​ម្ដង។

ការ​ជ្រើសរើស​អាជ្ញាកណ្ដាល​បរទេស​ឲ្យ​ដឹកនាំ​ការ​ប្រកួត​គឺ​ដើម្បី​ធានា​ភាព​ស្អាតស្អំ​ក្នុង​ការ​ប្រកួត​ ណាមួយ​លោក​ Pummarin គឺជា​អាជ្ញាកណ្ដាល​កម្រិត​ FIFA ធ្លាប់​មាន​បទ​ពិសោធន៍​កាត់ក្ដី​ប្រកួត​ជាច្រើន​របស់​វៀតណាម​ទាំង​ក្រុម​ U-23 និង​ក្រុម​ជម្រើស​ជាតិ៕ ​
ប្រភព៖Sabay

Post a Comment

Previous Post Next Post