បើតាមលោក រ៉ុង ឈុន អ្វីដែលនាំឱ្យលោក និងសហការីរបស់លោក ២រូបទៀត លាលែងពីតំណែង ដោយសារតែលោកមិនអាចទទួលយកបានការរំលាយគណបក្សសង្រ្គោះជាតិ។ លោកថា ការរំលាយគណបក្សប្រឆាំងធំនេះ ធ្វើឱ្យប៉ះពាល់សិទ្ធិម្ចាស់ឆ្នោត ជាង៣លាននាក់ ដែលបានប្រើសិទ្ធិបោះឆ្នោត និងឆន្ទៈរបស់ពួកគេក្នុងការបោះឆ្នោឃុំ-សង្កាត់ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧។
តែយ៉ាងណា លោក ហ៊ីង ធីឬទ្ធិ ដែលជាកូតារបស់គណបក្សសង្រ្គោះជាតិមិនបានលាលែងនោះទេ។ លោកចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃអាទិត្យទី ១៩វិច្ឆិកា ដោយច្រានចោលពាក្យចចាមអារ៉ាមថា លោកបានលែងលែងពី គ.ជ.ប។ លោកអះអាងថា លោកនៅបន្តតំណែងរបស់លោកដើម្បីបម្រើអ្នកបោះឆ្នោត និងបក្សនយោបាយដែលចូលរួមការបោះឆ្នោត៕
ប្រភព៖WMC
