៤. មូលដ្ឋានគ្រឹះនៃPhotoshopក្នុងការកែពណ៌, កែឆ្នៃ និង ធ្វើអោយរូបភាពកាន់តែល្អ
Photoshopគឺជាកម្មវធីមួយ ដែលអាចអោយអ្នកធ្វើការ កែពណ៌លើរូបភាពរបស់អ្នក, កែឆ្នៃ រឺ កាត់ផ្នែកណាមួយដែលមិនចាំបាច់ចោល និងធ្វើអោយរូបភាពកាន់តែប្រសើរជាងមុន។
ការកែពណ៌
ការកែប្រែពណ៌គឺមានភាពងាយស្រួលជាងអ្វីដែលអ្នកធ្លាប់គិត។ គន្លឹះសំខាន់ក្នុងការកែពណ៌ គឺអ្នកយល់អំពីការជ្រើសរើសពណ៌ដែលសាកសម នឹងរូបភាពរបស់អ្នក។ អ្នកក៏ត្រូវដឹងថា ក្នុងរូបភាពរបស់អ្នក តើត្រង់ណាគួរដាក់ពណ៌អ្វីអោយសម។ ឧទាហរណ៍ ប្រើពណ៌ក្រហមនៅកន្លែងដែលមានពន្លឺ និងពណ៌ខៀវនៅកន្លែងដែលងងឹត។ សរុបមក អ្នកត្រូវកំណត់ និងយល់អោយបានច្បាស់ថា ក្នុងរូបរបស់អ្នក គួរជ្រើសរើសពណ៌បែបណាមកប្រើ និងពណ៌បែបណាដែលមិនគួរប្រើ។
អ្នកអាចប្រើនូវHistogramដើម្បីពិនិត្យមើលកំរិតនៃពណ៌នៅក្នុងរូបភាពរបស់អ្នក។ ដើម្បីធ្វើការបង្ហាញHistogramអ្នកត្រូវចូលក្នុង មីនុយWindowរួចធីកយកHistogram។

Color Balance adjustement
Color Balanceគឺជាកន្លែងកែតម្រូវមួយ(adjustment)ដែលមិនសូវមានភាពបត់បែនតាមតម្រូវការ ខ្លាំងនោះទេ។ប៉ុន្តែពេលខ្លះបើសិនជាអ្នកត្រូវការកែលម្អរពណ័ជាផ្នែកតូចៗ នោះលោកអ្នកអាចប្រើប្រាស់Color Balanceបានយ៉ាងឆាប់រហ័ស។ ជាឧទាហរណ៍ ជួនកាល រូបថតរបស់អ្នកមានកម្រិតពន្លឺទាប លោកអ្នកគ្រាន់តែជ្រើសរើសHighlightsហើយធ្វើការរំកិល ទៅកាន់CyanនិងBlueបន្តិចរហូតដល់អ្នកចាប់ផ្តើម
លោកអ្នកក៏អាចប្រើប្រាស់Color Balanceដើម្បីបន្ថែមភាពទាក់ទាញផ្សេងៗបានផងដែរ ដោយវាផ្តល់ជួន នូវ ជម្រើសចំនូនបី សម្រាប់កម្មវិធីAdobe Photoshop CS6មានដូចជាShadows, MidtonesនិងHighlights។
សូមធ្វើការសាកល្បងជាមួយជម្រើសទាំងបីនេះលោកអ្នកនឹងទទួលបាននូវអ្វីដែលវាអាចធ្វើបាន ។ វាពុំមែនជាឧបករណ៍ដែលអ្នកត្រូវការ ប្រើប្រាស់គ្រប់ពេលដែលចង់កែប្រើពណ័នោះទេ ពីព្រោះកម្មវិធីមួយនេះបានផ្តល់នូចវិធីសាស្រ្តជាច្រើនសម្រាប់កែតម្រូវពណ័ឪ្យមានភាពស្រស់ស្អាតជាង គ្រាន់តែColor Balance adjustmentអនុញ្ញាតិឪ្យអ្នកកែនូវផ្នែកខ្លះៗបានយ៉ាងឆាប់រហ័ស នឹងមានប្រសិទ្ធិភាព។
Levels adjustment
LevelគឺជាAdjustmentមួយដែលមានលក្ខណៈស្រដៀងទៅនឹងCurvesដែរ (Curverមាននៅចំនុច បន្ទាប់) ។ នៅពេលដែលលោកអ្នកចូលប្រើប្រាស់Adjustmentមួយនេះ អ្នកនឹងឃើញចំនុចសម្ខាន់បីសម្រាប់ទាញ (ដូចរូប) ។
ចំនុចនៅផ្នែកខាងឆ្វេងគឺសម្រាប់បន្ថែមភាព ងងឹត ឬស្រមោលខ្មៅ ដោយគ្រាន់តែចាប់ទាញឬអូសទៅផ្នែកខាងស្តាំ នោះនឹងបានលទ្ធផល។ ចំនុចខាងស្តាំគឺសម្រាប់បន្ថែម នូវភាពខ្លាំងនៃពន្លឺ ឬធ្វើឪ្យកាន់ តែមានភាពខ្លាំងត្រង់ចំនុចដែលមានពន្លឺស្រាប់ ដោយគ្រាន់តែចាប់ទាញឬអូសទៅផ្នែកខាងឆ្វេងនោះ នឹងទទួលបានលទ្ធផល ។ ចំនុចកណ្តាលចុងក្រោយសម្រាប់ដម្លើងពន្លឺ ឬដម្លើងភាពងងឹត។ មានន័យថា បើសិនជាអ្នកទាញអូសទៅខាងឆ្វេងវានិងដម្លើងភាពងងឹត ប៉ុន្តែបើទាញអូសមកខាងស្តាំវានិងបន្ថែមពន្លឺ។Slideសម្រាប់ទាញនៅលើOutput Levelមានពីរ គីឆ្វេង (ខ្មៅ) និង ស្តាំ(ស) ។ ខាងឆ្វេងសម្រាប់អូសមកស្តាំដើមឪ្យពណ៍ភ្លឺ ឈានទៅរកក្រទាស់ពណ៍សរ ឬឯខាងស្តាំសម្រាប់អូសទៅឆ្វេងសម្រាប់ដាក់ពណ៍ស្រអាប់ ។ រាល់Slideនីមួយៗ វាមានការជាប់ទាក់ទង គ្នាផងដែរជាមួយនឹងdrop-downមីនុយ ផងដែរ ។ ជាក់ស្តែងDrop-downមីនុយមួយបង្ហាញពីRGB colorspace(red, green, blue)ដែលអ្នកអាចជ្រើសរើសបាន ។អ្នក អាចសាកល្បងជាមួយវាបាន ដើម្បីដឹងលទ្ធផលកាន់តែច្បាស់។
Curvesគឺជាឧបករណ៍ប្រើសម្រាប់កែលម្អរព័ណមួយយ៉ាងល្អប្រសើរដែលមាននៅក្នុងកម្មវិធីAdobe PhotoShop។ដើម្បីបង្កើតនូវចំនុចនៅលើCurvesអ្នកគ្រាន់តែClickចំនុចណាមួយនៅលើបន្ទាត់អោយ ជាប់ហើយចាប់អូសទាញទៅទិសដៅណាមួយ។ ប្រសិនបើអ្នកចាប់អូសទាញទៅកាន់ចំនុចខាងលើ ផ្នែកខាងឆ្វេង នោះមានន័យថាអ្នកបន្ថែមពន្លឺ(Brighten)ឡើង ប៉ុន្តែបើសិនអ្នកអូសទាញមកខាងក្រោមផ្នែក ខាងស្តាំមានន័យថាអ្នកបន្ថែមភាពងងឹត(darken)ឡើង ។ ចំនុចកណ្តល់នៃបន្ទាត់គឺតំណាងឪ្យចំនុច កណ្តោលនៃពណ័(midtones)ចំនុចខាងក្រោមខាងឆ្វេងតំណាងឪ្យស្រមោល បើអូសវាទៅលើតំណាង ឪ្យពន្លឹខ្លាំង(highlight)។
from WordPress http://bit.ly/2RbJu2K



