បច្ចេកទេសដាំដំណាំននោងជ្រុង

 .  ការរៀបចំដី និង ធ្វើរង

  • សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។
  • ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។
  • ភ្ជួរដី (គោក្របី ឬគោយន្ត) ១៥ ទៅ ២០ ស.ម ។  

.ការលើករងដាំ

  • ទទឹងរង       ពី៩តឹក ទៅ ១ម៉ែត្រ និង បណ្ដោយទៅតាមលទ្ធភាពដីដែលកសិករអាចគ្រប់គ្រងបាន។
  • កំពស់         នៅរដូវប្រាំងពី ២ តឹក ទៅ ៣ តឹក ហើយនៅរដូវវស្សាពី ៣ ទៅ ៥ តឹក ។
  • ការដាក់ជី     ដាក់លាមកសត្វស្ងួត ឬ ជីកំប៉ុស្ដិ៍ ក្នុងបរិមាណពី ១ ទៅ ២ គីឡូក្រាម ក្នុងផ្ទៃដីរង   

១ម៉ែត្រការ៉េ កប់ទ្រាប់បាតរង ដោយច្របល់វាឲ្យសព្វជាមួយដីរង ។

  • ការគ្របរង    អាចធ្វើបានពីរប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដីបន្ថយការ

ខ.ចោះរណ្តៅដាំកូន

 

      ដោយប្រើកំប៉ុងក្តៅ

  • ប្រើខ្សែទាញតំរង់ ដើម្បីចោះរណ្តៅដាំកូន និងប្រើខ្នាតសម្រាប់ចោះរណ្តៅពីគុម្ពមួយ ទៅគុម្ពមួយ ។
  •  
  • ប្រើកំប៉ុងក្តៅសម្រាប់ចោះរណ្តៅ លើថង់ប្លាស្ទិចគម្របរង ។ រណ្តៅត្រូវចោះក្បែរទ្រើងសម្រាប់ឲ្យ ននោង តោងឡើង

២. ការធ្វើរោងបណ្តុះកូន

           ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបានពី ការឆ្លងជម្ងឺ ពីសត្វល្អិតចង្រៃ (ដែលមកយាយីកូនដំណាំ) ។ រោងបណ្តុះកូនបន្លែ អាចធ្វើតាមទំហំខាងក្រោម៖

  • ដំបូលសំរាប់គ្របរានៈ ពី ១,៨ ទៅ ១ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំកូនបន្លែ
  • កំពស់រានៈ ពី ០,៨ ទៅ ១ម៉ែត្រ ពីដី
  • ទទឹងរានៈ ពី ០,៨ ទៅ ១ម៉ែត្រ
  • មានដំបូលការពារទឹកភ្លៀង ហើយគ្រនពីលើដំបូលដោយសំណាញ់ដើម្បីកាត់បន្ថយកំដៅថ្ងៃ
  • មានជញ្ជាំងធ្វើពីសំណាញ់មុង ដើម្បីការពារសត្វល្អិត ។

· ការលាយល្បាយជីសម្រាប់បណ្តុះកូនននោង

  • យកដីចំនួន ២ភាគ លាយជាមួយជីលាមកគោចំនួន១ភាគ ផេះអង្គាម ពី៤ ទៅ ៦ភាគ ឬ អាចលាយជាមួយមម៉ោគ ឬ ស្រកីដូងចិញ្រ្ចាំឲ្យល្អិតចំនួន ១ភាគ ។ (ផេះអង្កាត្រូវត្រាំទឹករយៈពេល ពី៣ ទៅ ៤យប់) ។
  • យកល្បាយដែលមាន លាយច្របល់ ហើយយកទៅលីង ឬ ចំហុយរហូតក្តៅសព្វទាំងអស់

 

ផលប្រយោជន៍នៃការលាយល្បាយដីបណ្តុះបែបនេះគឺ

– គ្រាប់ងាយដុះ ឫសដុះលូតលាស់ល្អ

– កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់

– សម្លាប់មេរោគ(ជម្ងឺ) ដែលបង្កឲ្យកូនបន្លែរលួយ

– សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ

– សម្លាប់ពងសត្វល្អិត និង សត្វល្អិតចង្រៃក្នុងដីដែលបំផ្លាញគ្រាប់បន្លែ

៤. ការរៀបចំបណ្តុះគ្រាប់

  • ត្រូវរៀបចំបណ្តុះគ្រាប់ ក្រោយពីរៀបចំលើក និងគ្របរងភ្លាម (ដើម្បីមានពេលដាក់ជីទ្រាប់បាត)
  • ការបណ្តុះកូន អាចធ្វើបានពីរបែប៖

ការបណ្តុះគ្រាប់ជាមុន

– ផ្អាប់គ្រាប់ចំនួនពីរយប់ ទើបយកទៅបណ្តុះក្នុងកន្ទោង

– យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក រុំគ្រាប់នេះឲ្តហប់ល្អ

– ស្រោចទឹកជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រណាត់ស្បៃសើមរហូត

– ជ្រើសរើសយកគ្រាប់បែកមាត់ចាប ដាក់១គ្រាប់ក្នុង ១កន្ទោង ឬ ១ប្រលោះ(រន្ធ) ថាសបណ្តុះ

– កប់គ្រាប់ជំរៅ ១ស.ម (កន្លះថ្នាំងដៃ) ។ បើកប់គ្រាប់ជ្រៅពេក ឬ រាក់ពេកធ្វើឲ្យគ្រាប់ដុះមិនបានល្អ

– យកកន្ទោង ឬ ថាសបណ្តុះដែលដាក់គ្រាប់ហើយ ដាក់ក្នុងរោងបណ្តុះកូនឲ្យបានត្រឹមត្រូវ

– ស្រោចទឹករៀងរាល់ពេលព្រឹក ឬល្ងាចឲ្យជោក ។ បើដីស្ងួត វាធ្វើឲ្យគ្រាប់ដុះមិនល្អ ។

 

ការដាក់គ្រាប់បណ្ដុះដោយផ្ទាល់ក្នុងថាសបណ្ដុះ ឬ កន្ទោង (បណ្ដុះគ្រាប់ស្ងួត )

– យកគ្រាប់ ចំនួន១គ្រាប់ដាក់បណ្ដុះផ្ទាល់ក្នុង១កន្ទោង ឬ ១ប្រលោះថាសបណ្ដុះ

– ស្រោចទឹកឲ្យជោក ទើបយកថាស ឬ កន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរោងបណ្ដុះ កូន ។

– ស្រោចទឹករៀងរាល់ពេលព្រឹក ឲ្យជោក ។ បើដីស្ងួត វាធ្វើឲ្យគ្រាប់ មិនដុះ។

៥. ការដាំកូនននោង

ដើម្បីជៀសវាងកូនអន់(សន្លប់)ក្រោយពេលដាំ គេត្រូវបន្ថយការស្រោចទឹកកូនននោង និង ដាក់វាឲ្យត្រូវពន្លឺថ្ងៃរយៈពេលពី២ ទៅ ៣ថ្ងៃ ដើម្បីពង្រឹងកូន ។ កូនននោងអាយុពី ៧ទៅ ១២ថ្ងៃ ទើបអាចដាំបាន។

  • មុនដាំកូនលើរង ត្រូវបញ្ចូលទឹកតាមចន្លោះរង (សំរាប់រងដាំគ្របប្លាស្ទិច) ឬ ស្រោចទឹកលើរង ដែលគ្របដោយ ចំបើង ។ ដាក់ជីគីមីតាមរណ្តៅ រួចច្របល់លាយជាមួយដីឲ្យសព្វ ។
  • កប់ជីជម្រៅពី ៨ទៅ ១០ស.មទុករយៈពេលពី ៦ទោ ៧ថ្ងៃ ដោយស្រោចទឹកយ៉ាងតិចពី ៥ទៅ ៦ដង មុនពេលដាំកូន ។ ត្រូវដាំកូនននោង នៅពេលល្ងាចមេឃត្រជាក់ល្អ ។

-ដាំកូនននោងត្រឹម ដីបណ្តុះ (ដីកំណើត) ។ ហាមដាំកូនននោងកប់លិចដើម (លិចដីបណ្តុះ) ពីព្រោះវាអាចធ្វើឲ្យ ដើមរបស់កូនននោងរលួយបាន ។

-របៀបដកកូនបន្លែ ចេញពីថាស បណ្តុះគឺ យកម្រាមរុញបាតថាស ឡើងលើហើយដៃម្ខាងដកកូនបន្លែ ថ្នមៗ ពីរន្ធថាសបណ្តុះ ដើម្បីកុំឲ្យ ដាច់ឫសកូនបន្លែ ។

-ការដាំយើងដាំកូនននោងត្រឹមដីកំណើត

៦.ការថែទាំ

 .១ ការដាក់ជីបំប៉ន

ក្នុងការដាំននោងកូនកាត់ ឬ ននោងក្នុងស្រុកយើងត្រូវដាក់ជី និងស្រោចទឹកឲ្យបានទៀងទាត់ ទើបវាផ្តល់ផ្កាផ្លែច្រើន ។ ពេលវេលា និងបរិមាណជីដែលត្រូវដាក់ជី គឺអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដីដែលល្បាយច្រើនជាងខ្សាច់ ត្រូវដាក់ជី រៀងរាល់ ៧ថ្ងៃម្តង ។ បើដីខ្សាច់ច្រើនត្រូវដាក់ជីពី ៥ទៅ ៧ថ្ងៃម្តង ។ បរិមាណជី ត្រូវដាក់លើដីមានខ្សាច់ច្រើន(ជាងល្បាយ)ត្រូវតិចជាងជីដាក់លើដីល្បាយ (ច្រើនជាងខ្សាច់) ចំនួន ២ភាគ៣ ឬ ពាក់កណ្តាល ។

          សំគាល់៖ ការដាក់គោក និង ទឹក ត្រូវធ្វើបន្តរហូតដល់ពេលបញ្ចប់ការប្រមូលផល ននោង ។

          របៀបដាក់ជី

          ការដាក់ជីទ្រាប់បាតៈ ដាក់តាមពោះរង ហើយ ច្របល់ជាមួយដី ឬដាក់តាមរណ្ដៅនិមួយៗ ទើប

          ច្របល់ដីក្នុង រណ្ដៅឲ្យសព្វ ។

          ការដាក់ជីបំប៉នៈ    កប់ជីក្នុងរន្ធចោះពីរ សងខាងរណ្ដៅកូន(ចំងាយពីគល់ ពី ៨ ទៅ ២៥ សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ) ។

.២ ការស្រោចទឹក

  • ស្រោចទឹកនៅពេលព្រឹក(បន្ទាប់ពីទឹកសន្សើមស្ងួតពីស្លឹក) និង ពេលល្ងាច ឬបញ្ចូលទឹកតាមចន្លោះរង
  • ត្រូវស្រោចទឹកឲ្យបានទៀងទាត់ ដោយមិនត្រូវឲ្យដីស្ងួត ជាពិសេសបន្ទាប់ពីដាំកូនហើយ ពីព្រោះកូន
  • ដំណាំត្រូវការទឹក និងជីសំរាប់ការដុះលូតលាស់ ឬស ដើម ស្លឹករបស់វា ។នៅពេលចេញផ្កាត្រូវស្រោច
  • ទឹកឲ្យបានទៀងទាត់ផងដែរ ។ នៅដំណាក់កាលនេះ បើមិនទឹកគ្រប់គ្រាន់ទេ នឹងបណ្ដាលឲ្យការចេញផ្កា និង ផ្លែមិនបានល្អ ។
  • បើពិនិត្យឃើញដីនៅក្បែរគល់ស្ងួត (សំគាល់បាន ដោយមិនអាចលុញជាដុំមូលបាន) ត្រូវស្រោចទឹក បន្ថែម ។ បើដីនៅក្បែរ គល់ននោង សើមខ្លាំង (សំគាល់បានដោយ ច្របាច់ដីមានទឹកហៀរតាមម្រាមដៃ) មិនត្រូវដាក់ទឹកបន្ថែមឡើយ ។ បើដាក់ទឹកថែម នឹងអាចងាយធ្វើឲ្យដីដក់ទឹកខ្លាំង ធ្វើឲ្យរលួយឬស និង ងាប់ដើម ននោងបាន ។

 

៦.៣ ការតាក់តែងមែក

          បន្ទាប់ពីដាំបានរយៈពេល ពី ២៣ ទៅ ២៥ថ្ងៃហើយ ដើមននោងចាប់ផ្ដើមបែកខ្នែង ពីដើមមេ ។ គេត្រូវកាត់ខ្នែងននោង ដុះចេញពីដើមមេ កន្លះម៉ែត្រ ចុះក្រោម (ធម្មតា           ក្រោមថ្នាំងទី ១០ចុះ) ចាប់ពីដាំកូនរហូតដល់ដាំបាន ២៥ថ្ងៃ ដើម្បីឲ្យដើម ននោង ទទួលជីជាតិចិញ្ចឹមបានគ្រប់គ្រាន់ និង លូតលាស់បានលឿន ។

៦.៤ ការធ្វើស្មៅ

ដើម្បីឲ្យននោង ផ្ដល់ផលល្អ គេត្រូវធ្វើស្មៅឲ្យបានស្អាត ទោះបីជារងគ្របចំបើង ឬ គ្របចំបើង ឬ គ្របប្លាស្ទិច ក៏ដោយ ។ គេត្រូវដកស្មៅនៅតាមចន្លោះរងចេញពីព្រោះវាជាជម្រកសត្វល្អិតចង្រៃបំផ្លាញ ដំណាំ និង ចម្លងជម្ងឺដល់ដំណាំ ។

       

៧. ជម្ងឺ សត្វល្អិតចង្រៃ

        ៧.១ជម្ងឺទុំលឿងស្លឹក

          ជម្ងឺនេះ វាកើតមានលើស្លឹក វាយើងអាចសង្កេតឃើញមានចំណុចអុច ពណ៌លឿង រាងជ្រុងៗ ហើយដុំពណ៌នេះប្រែជាពណ៌ត្នោត ។ នៅពីក្រោមផ្ទៃ ស្លឹកមានដុំជាំស្លឹករាងជ្រុងៗ ។

លក្ខណៈជំងឺ

  • ធ្វើឲ្យស្លឹកដំណាំឡើងពណ៌លឿងដុំៗហើយឆ្លង ពីដើមមួយទៅដើមមួយដោយសារស្ព័រ ។
  • វាឆ្លងតាមរយៈមនុស្ស សត្វ ស្រោចទឹក ខ្យល់ ភ្លៀង ម្លប់ពេក និងត្រជាក់ពេក ។
  • ក្នុងករណីធ្ងន់ធ្ងរ វាធ្វើឲ្យងាបប់ដើម និងបាតបង់ទិន្នផល ។

យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង

  • ƽដាំដំណាំឆ្លាស់
  • ធ្វើអនាម័យចមន្ការឲ្យបានស្អាត ដូចជាកាត់ចេញ នឹងការដុតចោលផ្នែកស្លឹក ឬដើមដែលកើតជំងឺ។
  • ǂតាក់តែងមែក និងស្លឹកឲ្យបានល្អ
  • ជៀសវាងមានសំណើមច្រើនពេក
  • ប្រើប្រាស់ពូជដែលមានជម្ងឺ ប្រសិនអាច
  • ប្រើថ្នាំព្យាបាល និងការពារ

 

៧.២ ជម្ងឺខ្លោចចុងស្លឹករាងត្រីកោណ

          ជម្ងឺនេះ កើតមាននៅលើដំណាំអំបូរវលិ៍/វារមានដៃតោង Cucurbite ដូចជា ននោង ត្រឡាច ល្ពៅ ត្រសក់ ឪឡឹក………..)។

          រោគសញ្ញា

•     គេឃើញស្លឹកចាប់ផ្ដើមខ្លោចចុងៗស្លឹកជារាងត្រីកោណ

•      រីករាលដាលដល់ដើម និងពេញលើដើម ទាំងមូលបើគ្មានការការពារ

•     បាត់បង់ទិន្នផល និង ដើមបឹងងាប់

វិធានការបង្ការទប់ស្កាត់

• ការធ្វើអនាម័យចំការបានល្អ និង ដាំដំណាំឆ្លាស់ ដែលមានអំបូរខុសពីពពួក Cucurbite អាចជួយធ្វើឲ្យ កាត់បន្ថយផ្សិតបង្កជម្ងឺនេះ នៅក្នុងដីចំការ ។

• នៅពេលមានកើតជម្ងឺឡើង គេត្រូវកាត់ ឬ ដកផ្នែកដែល មានជម្ងឺយកទៅកប់ ឬ ដុតចោលឲ្យឆ្ងាយពីចំការ ។

៧.៣ ដង្កូវមូលស្លឹក

ដង្កូវនេះបំផ្លាញដំណាំអំបូរវារមានដៃតោង Cucurbite (ដូចជា ននោង/ត្រសក់/ត្រឡាច) ។       វាបំផ្លាញគ្រប់ ដំណាក់កាលលូតលាស់របស់ដំណាំ ។

វិធានការគ្រប់គ្រង និង កំចាត់

  • ត្រូវត្រួតពិនិត្យចំការ ឲ្យបានទៀងទាត់
  • ចាប់ដង្កូវដោយដៃ នៅពេលមានការបំផ្លាញតិចតួច ។

៧.៤ ចៃ

ចៃនេះបំផ្លាញដំណាំអំបូរវារមានដៃតោង Cucurbite (ននោងត្រសក់/ត្រឡាច)និងពពួកបន្លែយក

ផ្លែ ដូចជា ត្រប់ ប៉េងប៉ោះ ផងដែរ ។ វាបំផ្លាញស្លឹក ត្រួយខ្ចី នៅគ្រប់ដំណាក់កាលលូតលាស់របស់ដំណាំ ចាប់ពីកូនដំណាំរហូត ដល់ពេលប្រមូលផល ។

វិធានការគ្រប់គ្រង និង កំចាត់ៈ

  • បេះស្លឹក ឬ មែក ដែលបំផ្លាញខ្លាំងចោល (ត្រូវកប់ ឬ ដុតចោលឆ្ងាយពីចំការ) ។
  • ប្រើអន្ទាក់កាវស្អិតលាបថង់កៅស៊ូពណ៌លឿង
  • បាញ់ថ្នាំផ្សំពីធម្មជាតិ
  • ប្រើប្លាស្ទិចគម្របដីរង

ការលាយថ្នាំកំចាត់ជំងឺ

មេជី ចំនួន ១០សេសេ | មេថ្នាំបណ្តេញសត្វល្អិត ចំនួន ១០សេសេ | មេអ័រម៉ូន ចំនួន ១០សេសេ | ស្កររងូ ចំនួន ១០ សេសេ

ទឹក ចំនួន ១០លីត្រ



from WordPress http://bit.ly/2s8U50h

Post a Comment

Previous Post Next Post