គេហទំព័រAmazonគឺជាអ្វី៊?

Amazon ជាគេហទំព័រលក់ផលិតផលតាមប្រព័ន្ធអ៊ីនធ័រណេតដ៏ធំមួយ។ រាល់ផលិតផលដែលមានដាក់លក់លេីគេហទំព័រនេះ មិនមែនសុទ្ធតែជាផលិតផលរបស់ Amazon លក់ទេ។ Amazon ប្រៀបដូចជាផ្សារមួយ ដែលក្នុងផ្សារនោះ វាមានតូបលក់របស់វាផ្ទាល់ដេីម្បីទិញផលិតផលណាមួយពីអ្នកផលិតយកទៅលក់បន្ត។

ឧ. សៀវភៅរបស់លោកលី ក្វាន់យូ Amazon ផ្ទាល់ក៏មានលក់ អ្នកផ្សេងក៏មានលក់លេីគេហទំព័រAmazonដែរ។ ហេីយសៀវភៅនេះក៏មិនមែនAmazonជាអ្នកបោះពុម្ពឬផលិតទេ។

50601733_10210795841731769_4087321737660727296_n

 

សារធារណជនអាចបង្កេីតគណនីយដេីម្បីដាក់លក់ផលិតផលខ្លួនលេីទំព័រAmazonផងដែរ។ Amazon បេីកឱយគេលក់ដូចនេះ មិនមែនAmazon មានចិត្តទូលាយ ចង់ជួយអ្នកលក់តូចតាចទេ។ Amazon ចង់ស្វែងរកទីផ្សារផលិតផលថ្មីៗ។ បើ Amazon សង្កេតឃើញថាមានផលិតផលអ្វីមួយដែលអ្នកខាងក្រៅដាក់លក់លើគេហទំព័រខ្លួនដាច់ច្រើន Amazon និងទៅទិញផលិតផលនោះពីរោងចក្រ ឬអ្នកផលិតផ្ទាល់ ហើយដាក់លក់ក្នុងតំលៃថោកជាងដើម្បីប្រកួតប្រជែងនឹងអ្នកលក់ដែលប្រើគេហទំព័រខ្លួន។

ងាកមកមើលទ្រនាប់ជើងក្នុងបន្ទប់ទឹកដែលមានរូបអង្គរវត្តនេះវិញ។ ទាំងនោះមិនមែនជាផលិតផលដែល Amazon ដាក់លក់ទេ ហើយក៏មិនមែនជាផលិតផលដែល Amazon ផលិតដែរ។ ឈ្មោះរបស់អ្នកលក់មានបង្ហាញជូនក្នុងរូបស្រាប់។ អ្នកលក់ទាំងនោះក៏មិនមែនស្ថិតនៅក្នុងសហរដ្ឋអាមេរិចដែរ (អាចនៅមហាមិត្ត?)។

50528141_10210795841811771_7903711505156145152_n

បើចង់ធ្វើបាតុកម្មប្រឆាំងនឹង Amazon រឿងកំរាលទ្រនាប់ជើងនេះ Amazon ច្បាស់ជាមិនទទួលដឹងឮទេ។ មានវិធីមួយដែលអ្នកស្នេហាជាតិអាចតវ៉ាប្រឆាំងនឹងផលិតផលនេះបាន។ បង្កើតគណនីយលើទំព័រ Amazon ហើយចូលទៅសរសេរវាយតំលៃផលិតផលនោះ។ អ្នកលក់ និងអ្នកចូលចិត្តទិញផលិតផលតាម Amazon អាចទទួលសារតវ៉ារបស់អ្នកស្នេហាជាតិបាន តែក៏គួររក្សាភាពថ្លៃថ្នូរផងដែរ។

ការណ៌ដែលយករូបអង្គរវត្ត ឬវត្ថុតំណាងជាតិសាសន៍មួយទៅដាក់លើទ្រនាប់ជើងក្នុងបន្ទប់ទឹកនេះ អាចមិនមែនជាចេតនាប្រមាថ ឬមើលងាយកម្ពុជាទេ។ វាអាចជាការយល់ច្រឡំឬយល់ខុសពីវប្បធម៌ខ្មែរ។ អ្នកផលិត មិនយល់ពីវប្បធម៌ខ្មែរ ហើយទំនងជាចង់ទាក់ទាញអតិថិជនជាខ្មែរ។

ចង់ស្នេហាជាតិ ក៏គួរដឹងទិសដឹងតំបន់សិនដែរ!



from WordPress http://bit.ly/2HDWfiU

Post a Comment

Previous Post Next Post