យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យដឹងថា នៅតំបន់លឿង ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងតែ៖
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់។
-មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ។
-ការដឹកជញ្ជូនទំនិញ។
-ការដឹកជញ្ជូនទំនិញយុទ្ធសាស្រ្តរបស់រដ្ឋ។
-ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន។
-ទីតាំងផលិត និងផ្គត់ផ្គង់មី។
-ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ។
-សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន។
-ឱសថស្ថាន។
-សេវាពន្លត់អគ្គិភ័យ។
-សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត។
-សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍។
-ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស។
-សេវាសណ្ឋាគារ និងផ្ទះសំណាក់។
-ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
