តួលេខអ្នកឆ្លងកូវីដ១៩​មិនស្រាកស្រាន្ត អាជ្ញាធរត្រៀមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពជា(NPIC) ជាកន្លែងព្យាបាល



ចន្លោះមិនឃើញ

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពជា(NPIC) នឹងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩​នាឆាប់ៗនេះ នេះបើតាមគណនីហ្វេសបុករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ចេញផ្សាយមុននេះបន្តិច។



ខ្លឹមសារគណនីហ្វេសបុករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា «នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានអញ្ចេីញទៅពិនិត្យ​មេីលទីតាំងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពជា(NPIC)​ ដេីម្បីត្រៀមលក្ខណះសម្រាប់ធ្វេីជាទីកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩​ ដែលនៅតែបន្តឆ្លងជាបន្តបន្ទាប់»។

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពជា(NPIC) មានទីតាំងនៅភូមិ ស្រែរាចាស់ សង្កាត់ សំរោងក្រោម ផ្លូវ​ទំនប់​កប់ស្រូវ ឬមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពី ករណីវិជ្ជមានវីរុសកូវីដ-១៩ គិតថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ករណីឆ្លងសរុបចំនួន ៨៨៤៨នាក់។ ករណីនាចូលពីបរទេសសរុបចំនួន៥៤៧នាក់, ករណីឆ្លងជាសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈសរុបចំនួន ៨៣០១នាក់, ករណីជាសះស្បើយចំនួន ៣១៤៨នាក់, ករណីកំពុងព្យាបាលចំនួន ៥៦៣៣នាក់, ករណីអ្នកស្លាប់ចំនួន ៦១នាក់។

Post a Comment

Previous Post Next Post