លោក កឹម សុខា មិនភ្ញាក់ផ្អើលលើការរំលាយគណបក្សសង្គ្រោះជាតិ​

ក្រុមមេធាវីអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារនៅត្រពាំងផ្លុង នៅតែរក្សាភាពស្ងប់ស្ងាត់ពេលដែលបានដឹងថា គណបក្សមួយនេះត្រូវរំលាយដោយថា លោកហាក់ដឹងលទ្ធផលនេះជាមុនទៅហើយ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានទៅជួបកូនក្តីនៅពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃសុក្រគឺក្រោយមួយថ្ងៃ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។ មេធាវីជួបលោកកឹម សុខា ដើម្បីពិភាក្សាពីរឿងចៅក្រមស៊ើបសួរត្រូវសួរចម្លើយលោក​កឹម សុខា នៅថ្ងៃទី២៤ខែវិច្ឆិកា និង បានប្រាប់លោក​ កឹម សុខា ពីរឿងរំលាយគណបក្សសង្គ្រោះជាតិ។​
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិមេធាវី ផែង ហេង ថ្លែងថា លោក កឹម សុខា មិនមានមធ្យោបាយតាមដានព័ត៌មាននោះទេ ប៉ុន្តែលោកថា ពេលប្រាប់ពីការរំលាយគណបក្សសង្គ្រោះជាតិគឺលោ​កឹម សុខា ហាក់មិនមានអ្វីភ្ញាក់ផ្អើលនោះទេ។​
ក្រោយពេលក្រសួងមហាផ្ទៃដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រាប់មេធាវីថា មិនបាច់ដាក់ឯកសារតតាំងទេលោកថា រឿងនេះជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ។
ប្រភព៖VOD

Post a Comment

Previous Post Next Post