១. ការណែនាំអោយស្គាល់កម្មវិធីAdobe Photoshop
កម្មវិធីPhotoshopគឺជាកម្មវិធីមួយមានប្រជាប្រិយភាព ដែលផ្តល់នូវមុខងារច្រើននិងភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងការរចនារូបភាព និងកាត់តរូបភាពជាដើម។
នៅក្នុងកម្មវិធី អ្វីដែលយើងអាចធ្វើបានមានដូចជា៖
·អាចបង្កើតផ្ទាំងផ្សាយពាណិជ្ជកម្ម តាមអ្វីដែលយើងចង់បាន រឺរចនាតួអក្សរផ្សេងៗ
·អាចបន្ថែមពណ៌រឺកែប្រែពណ៌ទៅរូបភាព
·អាចប្រើប្រាស់សំរាប់ការបោះពុម្ព រឺយកទៅដាក់លើវេបសាយជាដើម
·អាចច្នៃប្រឌិតបង្កើតអ្វីដែលថ្មី ប្លែកៗ និងការងារជាច្រើនទៀត
ប្រសិនបើអ្នកចង់ចាប់ផ្តើមប្រើប្រាស់ កម្មវីធីPhotoshopប៉ុន្តែអ្នកមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា,ពូកយើងនឹងបង្រៀនអ្នកពីមូលដ្ឋានគ្រឹះរបស់វា។
២. ស្វែងយល់អំពីToolbarរបស់Photoshop
ពួកយើងនឹងធ្វើការបង្ហាញអំពីtoolsរបស់Photoshopដោយពន្យល់អំពីការប្រើប្រាស់និងលើកឧទាហរណ៍មកបង្ហាញ។
Move Tool ( Keyboard: V )
Move toolអនុញ្ញាតឲ្យអ្នកធ្វើការរំកិលនូវរូបភាពទៅទីតាំងណាក៏បាននៅលើផ្ទាំងPhotoshop។ដើម្បីប្រើប្រាស់វាអ្នកត្រូវចុចmouseឲ្យជាប់នៅលើរូបភាពនោះហើយនៅពេលដែលយើងអូស mouseរូបភាពនិងចល័តតាមmouse។
Marquee Tool (Keyboard: M)
Marquee toolអនុញ្ញាតឲ្យយើងជ្រើសរើសយកផ្នែកណាមួយរបស់រូបភាពទៅតាមរាងជាចតុកោណកែងឬ អេលីបជាដើម។
Lasso Tool (Keyboard: L)
Lasso toolអនុញ្ញាតឲ្យយើងជ្រើសរើសយកផ្នែកណាមួយរបស់រូបភាពទៅតាមរាងដែលយើងចង់បាន។ក្នុងtoolនេះមានដូចជា៖Polygonal Lasso ToolនិងMagnetic Lasso Tool។
Magic Wand (Keyboard: W)
Magic Wand អនុញ្ញាតឲ្យយើងជ្រើសរើសយកផ្នែកណាមួយរបស់រូបភាពដោយវាselectយកផ្ទៃដែលមានពណ៌ដូចគ្នារហូតដល់ផ្ទៃដែលមានពណ៌ផ្សេងគ្នាវានិងបញ្ចប់ការselectត្រឹមនឹង។Toolមួយនេះត្រូវបានដើម្បីលុបនូវផ្ទៃខាងក្រោយរបស់រូបភាពបាន។
Crop Tool (Keyboard: C)
Crop toolត្រូវបានគេប្រើដើម្បីកាត់រូបភាពទៅតាមទំហំដែលអ្នកចង់បាន។
Eyedropper (Keyboard: I)
Eyedropper toolអនុញ្ញាតឲ្យយើងផ្លាស់ប្តូរព៌ណនៅផ្ទៃខាងមុខនៃរូបភាពទៅតាមពណ៌ដែលយើងចង់បាន។
Healing Brush (Keyboard: J)
Healing brushវាជ្រើសរើសយកផ្នែកណាមួយនៃរូបភាពដើម្បីប្រើប្រាស់ផ្នែកនឹងទៅគូសលើផ្នែកផ្សេងទៀតនៃរូបភាព។ នៅពេលដែលយើងគូសចប់Photoshopនឹងបញ្ចូលនូវរូបដែលយើងបានគូសជាមួយផ្ទៃដើមបញ្ចូលគ្នា។
Paintbrush and Pencil (Keyboard: B)
Paintbrush toolប្រើសំរាប់ឲ្យយើងគូសលើរូបភាពដោយមានstyleដូចជា៖Brush tool, Pencil tool or Mixer Brush tool។
Clone Stamp (Keyboard: S)
Clone stampអនុញ្ញាតឲ្យយើងជ្រើសរើសយកផ្នែកណាមួយនៃរូបភាពដើម្បីប្រើប្រាស់ផ្នែកនឹងទៅគូសលើផ្នែកផ្សេងទៀតនៃរូបភាព។ នៅពេលដែលយើងគូសចប់Photoshopនឹងមិនបញ្ចូលនូវរូបដែលយើងបានគូសជាមួយផ្ទៃដើមទេ។
History Brush (Keyboard: Y)
History Brushអាចឲ្យយើងកែប្រែរួបភាពរបស់ឲ្យទៅជាទម្រង់ដើមក្នុងពេលណាមួយ។Photoshopរក្សារទុកដាននៃការកែប្រែលើរូបភាពរបស់យើង(ជាទូទៅ វាធ្វើការកត់ត្រាបាន ៥០ដាននៃការកែប្រែ)ហើយHistory Brushអនុញាត្តិឲ្យយើងកែប្រែរួបភាពដែលយើងបានកែប្រែទៅជាទម្រង់ដើម។
ឧ. យើងបានបន្ថែមពន្លឺទៅលើរូបភាពទាំងមូល ប៉ុន្តែយើងចង់ធ្វើឲ្យកន្លែងមួយមើលទៅដូចរូបដើមពេលមិនទាន់បន្ថែមពន្លឺ ដូច្នេះយើងអាចជ្រើសប្រើHistory Brushទៅផាត់ពីលើកន្លែងនោះ ដើម្បីធ្វើឲ្យវារៀងងងឹតវិញ។
Eraser Tool (Keyboard: E)
Eraser Toolមុខងាររបស់វាដូចបេះបិទទៅនឹងPaintbrushប៉ុន្តែខុសត្រូវចំនុចមួយគឺវាប្រើសម្រាប់លុប មិនមែនគូរទេ។
from WordPress https://ift.tt/2RJw1w3