3.ការណែនាំអោយស្គាល់កម្មវិធី Adobe Photoshop(ត)

Palettes

Palettesគឺជាផ្នែកមួយដែលអ្នកប្រទះឃើញនៅផ្នែកខាងស្ដាំនៃអេក្រង់ (Screen)។ វាបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកឯកសារ (Navigate document)បន្ថែមការកែតំរូវ (add adjustment) switch modesនិងមុខងារផ្សេងៗទៀត។


Layers

Layers paletteអនុញ្ញាតអោយអ្នកអាចមើលឃើញនូវរាល់layerទាំងអស់នៅក្នុងdocumentរបស់អ្នក។ វាអនុញ្ញាតអោយអ្នកអាចរៀបចំ និងផ្លាស់ប្ដូរlayerរបស់អ្នកបាន អាចកំនត់blending modes (ការផ្ដុំគ្នារវាងlayerនិងlayer)អាចកំនត់Visibilityនិងopacity(កំរិតច្បាស់ និងកំរិតព្រិល) និងmerge layerបញ្ចូលគ្នា។



Adjustments (ការកែសម្រួល)

បន្ទះAdjustment(adjustment panel)គឺជាកន្លែងដែលយើងអាចបង្កើត និងកែសម្រួល(create and edit) layerបានយ៉ាងងាយស្រួល។ មុខងារដែលត្រូវបានគេនិយមប្រើ គឺការកែតម្រូវពណ៌“color correction”(Levels and Curves adjustments)។


Color Channels

Color Channels paletteអនុញ្ញាតអោយអ្នកអាចមើលនូវspecific colorដែលចូលរួមបង្កើតរូបភាពរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសយកRGB modeនោះអ្នកនឹងបានពណ៌ក្រហម បៃតង និងខៀវ។ នៅពេលដែលអ្នកជ្រើសយកspecific colorអ្នកនឹងកត់សំគាល់ឃើញថារូបភាពរបស់អ្នកនឹងបង្ហាញជាលក្ខណៈ ស‑ខ្មៅ ពីព្រោះcolor channelនីមួយៗ គឺជាធម្មតាជាmonochromatic imageតំណាងអោយlightនៅក្នុងchannelនីមួយៗ(ឧទាហរណ៍ៈred channelគឺគ្រាន់តែមើលទៅលើred lightនៅក្នុងរូបភាពរបស់អ្នក)។



Color Picker(ផ្ទាំងជ្រើសរើសពណ៌)

Color picker paletteអនុញ្ញាតអោយអ្នកងាយស្រួលក្នុងការកែសម្រួលនូវforegroundនិងbackground colorរបស់អ្នកដោយប្រើប្រាស់Sliders។



Color Swatches

Color Swatches Paletteគឺជាសំណុំនៃpre-defined colorដែលអ្នកអាចជ្រើសរើសបានយ៉ាងរហ័ស។ អ្នកអាចបង្កើតpre-made swatch collectionបានផងដែរ។



History

History paletteអនុញ្ញាតអោយអ្នកអាចត្រលប់ទៅកាន់(undo)ការកែប្រែផ្លាស់ប្តូរមុនៗ។History paletteគឺជាកន្លែងដែលអ្នកអាចត្រលប់ ទៅកាន់ការកែប្រែមុនៗបានយ៉ាងច្រើនដង(ជាធម្មតាអាចបាន៥០ដង)។



Character

Character paletteនិងparagraph paletteអនុញ្ញាតអោយអ្នកអាចកែប្រែ ឬកែសម្រួលរាល់គ្រប់ប្រភេទរបស់textដែលអ្នកបានបង្កើត។Optionទាំងនេះ គឺមានលក្ខណៈស្រដៀងទៅនឹងលក្ខណៈនៃដំណើរការរបស់Microsoft office wordប៉ុន្តែវាមានលក្ខណៈល្អប្រសើរ និងusefulជាងoffice wordនៅលើផ្នែកdesign text។



from WordPress https://ift.tt/2zRrY9V

Post a Comment

Previous Post Next Post