ឥណ្ឌាផុងកាន់តែជ្រៅ! ដឹងពេទ្យមើលលែងទាន់ អ្នកខ្លះលោតសម្លាប់ខ្លួន អ្នកខ្លះសម្លាប់កាត់ក្បាលប្រពន្ធ ព្រោះឆ្លងកូវីដ

រឿងរ៉ាវខ្លោចចិត្តជាច្រើនបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដូចជាអ្នកជំងឺធ្ងន់ធ្ងរបំផុតត្រូវបានគេទុកចោលឲ្យស្លាប់ ដោយសារតែមិនមានអុកស៊ីសែនគ្រប់គ្រាន់ ខណៈអ្នកខ្លះទៀតសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតពីដំបូលមន្ទីរពេទ្យ ចំពេលមានកង្វះខាតឧបករណ៍ព្យាបាល។
ចំពោះរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋ West Bengal, បុរសម្នាក់ត្រូវបានគេអះអាងថា បានលោតសម្លាប់ខ្លួនពីដំបូលមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍បន្ទាប់ពីគាត់ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គាត់បានវាយបំបែកបង្អួចនៃបន្ទប់ដែលគាត់ព្យាបាល ដើម្បីឡើងទៅដំបូលមន្ទីរពេទ្យ។
ចំណែកនៅទីក្រុង Patna នៃរដ្ឋ Bihar, បុគ្គលិកផ្លូវដែកម្នាក់ ត្រូវបានគេរាយការណ៍ថា បានកាត់ក្បាលប្រពន្ធរបស់គាត់ បន្ទាប់ពីនាង តេស្តវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់មក បុរសជាប្តីបានលោតពីផ្ទះ សម្លាប់ខ្លួនតាមក្រោយ។
ដើម្បីដោះស្រាយវិបត្តិកូវីដ រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ជូនកងទ័ពដើម្បីទប់ទល់នឹងរលកស្លាប់ទី២ ដែលកំពុងធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា ឈានទៅរកការដួលរលំ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងករណីថ្មីនិងការស្លាប់កាន់តែខ្លាំងឡើង ហើ​យមានការភ័យខ្លាចថា វីរុសបំប្លែងខ្លួន អាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតមានឡើង។


តួលេខករណី​​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​នេះ ​មាន​ចំនួន ​៣២,៣១៤៤​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ ខណៈអ្នកស្លាប់ថ្មីមាន​ចំនួន ​២,៧៧​១​នាក់៕

Post a Comment

Previous Post Next Post