ចង់​ដឹង​អត់​ថា​​ប្រទេស​ជិត​ខាង​កម្ពុជា​ ​ផលិត​ថាមពល​សូឡា​បាន​ប៉ុន្មាន​មេហ្គាវ៉ាត់​?​



ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ​ ប្រទេស​វៀតណាម​មាន​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​(សូឡា)​សរុប ១៦.៥០០ ​មេហ្គាវ៉ាត់​ ​ដែល​ស្មើ​នឹង​ ២៥% ​នៃ​ថាមពល​ដែល​បាន​តំឡើង​ក្នុង​ប្រទេស​(​ចំណែក​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៨%​)​។​

​កម្លាំង​ដ៏​ធំ​សម្បើម​នេះ​មាន​ន័យ​ថា​ ​វៀតណាម​បង្កើន​ចំនួន​បាន​ទ្វេរ​ដង​ ​(គិតត្រឹម​ខែ​មីនា​ឆ្នាំ ២០២១)​ ខណៈ​ដែល​កាល​ពី​ដើម​ឆ្នាំ ២០២០ ​ចំនួន​ដើម​មាន​ត្រឹម​តែ​ ៨៥០ ​មេហ្កាវ៉ាត់​ប៉ុណ្ណោះ។ ​វៀតណាម​ ​ក៏​​កំពុង​កាប់​កាប់​កំណត់ត្រា​ជា​ប្រទេស​ផលិត​បាន​ថាមពល​សូឡា​ធំ​ជាង​គេ ​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍។​


​របាយការណ៍​សិក្សា ​បាន​បង្ហាញ​ថា​ ថាមពលសូឡាប្រទេសវៀតណាមគឺចាំបាច់ណាស់​ដើម្បីសិក្សា “ការរៀបចំផែនការប្រព័ន្ធល្អប្រសើរជាងមុន និងផ្តោតការយកចិត្តទុកដាក់លើភាពបត់បែននៃអាគុយផ្ទុកថាមពល បូករួមទាំងការចូលរួមក្នុងវិស័យឯកជន ក្នុងការអភិវឌ្ឍន៍ការបញ្ជូនដើម្បីភ្ជាប់គម្រោងពួកគេ ហើយ​ក៏​នឹងជួយសម្រួលដល់ប្រសិទ្ធភាពក្នុងការបញ្ចូលថាមពលសូឡាទៅក្នុងប្រព័ន្ធអគ្គិសនី​។"

​នេះ​ក៏​ព្រោះ​តែ ​ថាមពល​សូឡា​ដែល​បាន​តម្លើង​នៅ​តំបន់​ខ្លះ​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ ​គឺ​មាន​ចំនួន​ច្រើន​លើស​សម្រាប់​ខ្សែ​អគ្គិសនី​ដើម្បី​ជញ្ជូន​ ​ដោយ​លទ្ធផល​បណ្តាល​ឲ្យ​មាន​ការ​ខ្ជះ​ខ្ជាយ​អគ្គិសនី។​

​របាយការណ៍​ក៏​បាន​បង្ហាញ​ច្បាស់ៗ​ថាពី​ការ​រីកចម្រើន​លឿន​រហ័ស​នេះ​នឹង​ជំរុញ​ឲ្យ​ ​វៀតណាម​ ​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​សូឡា​ធំ​ជាង​គេ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ត្រឹម​ចន្លោះ​ឆ្នាំ ​២០២១ ដល់ ២០២៨ ៕

Post a Comment

Previous Post Next Post